Friday, May 27, 2011

អគ្គ​លេខា​ធិការ​​អង្គការ​សហប្រជាជាតិ​បាន​​​បញ្ជាក់​​អំពី​​​បច្ចេក​វិទ្យា​ព័ត៌មាន​សម្រាប់​ប្រជាជន​នៅ​ជន​បទ

យោង​តាម​​អត្ថបទ​​​ពី​មណ្ឌល​ព័ត៌មាន​របស់​​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១១​កន្លងនេះទៅ​បាន​ឲ្យ​ដឹង​ថា​៖

លោក​ បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ មាន​ប្រសាសន៍ថា ចាប់​ពី​ការ​ត​ភ្ជាប់​បណ្ដាញ​​អ៊ីន​ធើរណិត​ទៅ​តាម​សាលា​រៀននៅ​​ភូមិ​ រហូត​ដល់​ការ​​​​ប្រើ​ប្រាស់​មណ្ឌល​សុខ​ភាព​​តាម​ប្រព័ន្ធ​អ៊ីន​ធើរ​ណិត​​នៅ​តាម​មណ្ឌល​សុខភាព​នៅ​តំបន់​ជន​បទ និង​ការ​​​ផ្ដល់​ព័ត៌មាន​អំពី​អាកាសធាតុ​​យ៉ាង​ច្បាស់​លាស់​ទៅ​កសិករ គឺ​មាន​តែ​បច្ចេក​វិទ្យា ព័ត៌មាន គមនា​គមន៍​​​នេះ​ហើយ ​ដែល​​អាច​នាំមក​នូវ​ផល​ប្រយោជន៍​យ៉ាង​ធំធេង​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ នៅ​ទូទាំង​ពិភព​លោក។

នៅ​ក្នុង​សារ​មួយ​ ដែល​លោក​​បាន​ថ្លែង​​​នៅ​​ក្នុង​ ទិវា​​សង្គម​ព័ត៌មាន​និង​ទូរគមនាគមន៍​ពិភព​លោក លោក បាន គី​មូនបាន​​ជំរុញ​ ​​អ្នក​បង្កើត​គោល​​នយោបាយ​ទាំង​អស់​​នៅ​ក្នុង​ពិភព​លោក​ ឲ្យ​ខិត​ខំ​ប្រឺង​ប្រែង​បន្ថែម​ទៀត​ ដើម្បី​ធានាឲ្យ​បាន​ថា បណ្ដា​សហគមន៍​នៅ​តាម​តំបន់​ជន​បទ ​អាច​មាន​លទ្ធភាព​​ប្រើ​ប្រាស់​ជា​​​ប្រយោជន៍​​នូវ​បច្ចេកវិទ្យា​​​ថ្មី​​បំផុតនេះ​ និង​មិន​ឲ្យ​សហគមន៍​ទាំង​នោះ​​ធ្លាក់​ខ្លួន​ជា​ជន​រង​គ្រោះ​ដោយសារ​​​​​បច្ចេកវិទ្យា​អេឡិច​ត្រូនិក ដែល​អាច​ធ្វើ​ឲ្យ​មាន​គម្លាត​ពី​គ្នា​រវាង​អ្នក​មាន​និង​អ្នក​ក្រទេ។

លោក​ បាន​ គី​មូន មាន​ប្រសាសន៍​ថា៖ "​នៅ​ពេល​ដែល​យើង​បាន​បំពេញ​គម្លាត​ប្រព័ន្ធ​បច្ចេក​វិទ្យា​អេឡិច​ត្រូនិក ពេល​នោះ​យើង​ធ្វើ​ឲ្យ​គម្លាត​​ដែល​ញែកភាព​ខុស​គ្នារវាង​អ្នក​ដែល​អាចនិង​អ្នក​ដែល​មិនអាច​មាន​លទ្ធភាព​​ប្រើ​ប្រាស់​ព័ត៌មាន និង​ចំណេះ​ដឹង ដែល​ជា​​​មធ្យោបាយ​ពង្រីកឱកាសនានា​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ"។

ដោយនិយាយ​​សំដៅ​ដល់​គោល​ដៅ​សង្គម​កិច្ច​ និង​សេដ្ឋកិច្ច​​ដែល​អ្នក​ដឹកនាំ​ធំៗ​នៅក្នុង​ពិភព​លោក​បាន​​សន្យា​ព្យា​យាម​សម្រេច​នៅ​ត្រឹម​ឆ្នាំ​២០១៥​នោះ​ ​លោក​​បាន​ គីមូន មាន​ប្រសាសន៍​បន្ថែម​ទៀតថា "​ការ​ប្រើ​ប្រាស់​កាន់​​តែ​ច្រើន មាន​ន័យថា​ យើង​សម្រេច​គោល​ដៅ​សហសវត្សរ៍​កាន់​តែ​ឆាប់។​

“​នេះ​មាន​ន័យថា មាន​ប្រជាជន​ក្រី​ក្រ និង​អត់​ឃ្លាត​កាន់​តែ​តិច ព្រម​ទាំង​មាន​និរន្តរភាព​ផ្នែក​បរិស្ថាន​កាន់​តែ​ច្រើន ព្រម​ទាំង​ប្រែ​ក្លាយ​ទៅ​ជា​មាន​សមភាព និង​អំណាច (សេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ​) សម្រាប់​ស្ត្រី និងប្រជាជន​ទន់​ខ្សោយ​កាន់​តែ​ធំធេង"។

ប្រធាន​បទ​នៃ ​ទិវា​​សង្គម​ព័ត៌មាន​និង​ទូរគមនាគមន៍​ពិភព​លោក​សម្រាប់​ឆ្នាំ​នេះគឺ​ "ជីវភាព​របស់​ប្រជា​ជន​​នៅ​តាម​តំបន់​ជនបទ​កាន់​តែ​​ប្រសើរ​​​ដោយ​​ប្រើ​ប្រាស់​ ICTs”។ ចំណែក​ឯ​លោក​ បាន គីមូន បាន​កត់​សម្គាល់​នៅ​ក្នុង​សារ​របស់​​លោក​ថា ជីវិត​របស់​ប្រជាជន​ក្រី​ក្រ​នៅ​តាម​តំបន់​ជនបទ​​ដែលមាន​ចំនួន​ប៉ាន់​ស្មាន​ ១,៤ ពាន់​លាន​នាក់​​នៅ​ទូទាំង​ពិភព​លោក​អាច​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ជីវភាព​ដោយ​ បច្ចេក​វិទ្យា ព័ត៌មាន​ គមនាគមន៍

លោក​មាន​ប្រសាសន៍ថា ទូរគមនាគមន៍​​ដែល​តភ្ជាប់​អ៊ីន​ធើរ​ណិត​ល្បឿន​លឿន (broadband telecommunication) អាច​មាន​លទ្ធភាព​​បញ្ជូន​ព័ត៌មាន​សំខាន់ៗ​ទៅ​ដល់​តំបន់​​ដាច់​ស្រយាល​នៅ​ជនបទ, អាច​មាន​លទ្ធភាព​សម្រប​សម្រួល​​ពាណិជ្ជកម្ម, អាច​បើក​ឲ្យ​ប្រើ​ប្រាស់​សេវាកម្ម​ថែទាំ​សុខ​ភាពនិង​អប់រំ និងអាច​ផ្ដល់​ឱកាសដល់​​​​ប្រជាជន​ដែល​មាន​វប្បធម៌​ និង​សាវតា​ផ្សេងៗ​អាច​ជួប​ជុំ​គ្នា​​និង​ធ្វើការ​ជាមួយ​គ្នា​បាន។

ទន្ទឹម​គ្នា​នេះ​ដែរ លោក​ Tarja Halonen ប្រធានាធិបតី​ប្រទេស​ហ្វាំង​ឡង់, លោក Sam Pitroda អ្នក​រក​ឃើញ​បច្ចេក​វិទ្យាទូរគមនា​គមន៍​ឥណ្ឌា, និង Kristin Peterson សហស្ថាបនិក​ និង​​ជា​​ប្រធាន​ប្រតិបត្តិ​របស់​ Inveneo ដែល​ជា​សហគ្រាស ICTs មិន​ស្វែង​រក​ប្រាក់​ចំណេញ សុទ្ធ​តែ​​ទទួល​បាន​រង្វាន់ជាកិត្តិយស​ នៅថ្ងៃ​នេះ​សម្រាប់​សង្គម​ព័ត៌មាន​និង​ទូរគមនាគមន៍​ពិភព​លោក​ នៅ​ក្នុង​​​ឆ្នាំ​នេះ​។

Hamdoun Toure បាន​កោត​សរសើរ​ដល់​​​អ្នក​ទទួល​បាន​រង្វាន់​កិត្តិយសទាំង​អស់​​ដែល​​បាន​ចំណាយ​​កម្លាំង​​កាយ​ចិត្ត​ក្នុង​ការ​​ជំរុញ​ និង​លើក​កម្ពស់​ ICTs ​ឲ្យ​ទៅ​ជា​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ឲ្យ​ជីវភាព​​រស់​នៅ​​​របស់​ប្រជាជន​​កាន់​តែ​ល្អ​ប្រសើរ ជាពិសេស​ជីវភាព​របស់​ប្រជាជន​ក្រី​ក្រ​នៅ​តាម​សហគមន៍​តំបន់​ដាច់​ស្រយាល។

តើ​ "ICTs" អាច​ធ្វើ​អ្វីខ្លះ?​

ICTs អាច​មាន​ប្រយោជន៍​ច្រើន​យ៉ាង​​ដូចបាន​រៀប​រាប់​​ខាង​ក្រោមនេះ៖
  1. ភ្ជាប់​ទំនាក់​ទំនង​ការ​ងារ​ក្នុង​ការ​ដំណើរ​ការ​ធ្វើ​ផែនការ​​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ (Linkages for complex planning processes)
  2. សម្រប​សម្រួល​ការងារ​ក្នុង​អង្គភាព​ដែល​មាន​ផ្នែក ឬ​វិស័យ​ផ្សេងៗ​គ្នា (Coordination across sectors)
  3. ធ្វើ​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​កាន់​តែ​ច្រើន​ (Enable increased information sharing)
  4. ​​ផ្ដល់​​សេវា​កម្ម​ដល់​មូល​ដ្ឋាន និង​តាមដាន​សេវាកម្មនានា (Outreach and monitoring of services)
  5. បង្កើន​​លទ្ធភាព​ទទួល​ការ​អប់​រំ​ (Scaling up access to education)
  6. ភ្ជាប់​សហគមន៍​នានាទៅ​ក្នុង​ទី​ផ្សារ (Linking communities to markets)
  7. បង្កើត​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ​ (Creating disaster warning system)
  8. ចាំ​បាច់​ត្រូវ​ប្ដូរ​ពី "​ចំណេះ​​​ធ្វើ" ទៅ "​​របៀប​ធ្វើ​" (Need to move from "know how" to "do how"
  9. យល់​អំពី​បរិបទ និង​លក្ខខណ្ឌ​នៃ​ការ​ប្រើ​ ICTs (Understand context and conditions of use of ICTs)
​ខាង​លើ​នេះ​ជា​ការ​ស្រាវជ្រាវ​​ដែល​ខ្ញុំ​បាន​រក​ឃើញ​ទាក់​ទង​នឹង​ សំណួរ​ដែល​សួរ​ថា "​តើ​ ICTs អាច​ធ្វើ​អ្វី​ខ្លះ? (What can ICTs do?)។  

សូម​មេត្តា​ជួយ​បំពេញ​ចំណុច​ខ្វះខាត ទាក់​ទាង​នឹង​ការ​រៀប​រាប់​ខាង​លើ​នេះ​ផង។ ខ្ញុំ​​សូម​ស្វាគមន៍ ​សំណួរ​ពី​មិត្ត​អ្នក​អាន។ សូម​អរគុណ, សុខា​​

    Thursday, May 26, 2011

    អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​អាស៊ី​​ជួយ​បំពេញ​​គម្លាត​បច្ចេកវិទ្យាអេឡិច​ត្រូនិក

    តាម​អត្ថបទ​​​ពី​​​​មណ្ឌល​ព័ត៌មាន​​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​ឧសភា​ឆ្នាំ​២០១១​នេះ បាន​ឲ្យ​ដឹង​ថា៖ លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវ​នាវ នៅ​ថ្ងៃ​នេះ ​ទៅ​គណៈ​ប្រតិភូ​​ដែល​បាន​​​ចូល​រួម​សន្និសីទ​កំពូល​អំពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាស៊ី​ឲ្យ​ចូល​រួម​ជួយ​បំពេញ​គម្លាត​​​បច្ចេក​វិទ្យា​អេឡិច​ត្រូនិក ​ដែល​​ធ្វើ​ឲ្យ​​​អ្នក​មាន​និង​អ្នក​ក្រ​ ដែល​អាស្រ័យ​លើ​ការ​ប្រើ​ប្រាស់​​ទូរគមនាគមន៍​នាសម័យ​ទំនើប​នេះ​នៅ​ឆ្ងាយ​ពី​គ្នា។

    លោក​​ បាន​ គីមូន មាន​ប្រសាសន៍នៅ​​ក្នុង​សារ​ជា​វិឌីអូ​ ទៅកាន់​​​គណៈ​ប្រតិភូ​ចំនួន​៦០០​នាក់​ ដែល​បាន​ចូល​រួមកិច្ច​ប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើកទី​៨​​​ នៅ​ទី​ក្រុង​ហាណូយ ប្រទេស​វៀត​ណាម ថា៖ "​​យើង​​គប្បី​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បំពេញ​​គម្លាត​បច្ចេកវិទ្យាអេឡិច​ត្រូនិក ដើម្បី​ឲ្យ​ប្រជាជន​ទាំង​អស់​នៅ​ទូ​ទាំង​ពិភព​លោក​បាន​ទទួល​ផល​ប្រយោជន៍​ពី​បច្ចេក​វិទ្យា​នេះ"។

    លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា "​យើង​ទាំង​អស់​គ្នា​​​​គប្បី​ត្រូវ​រួម​គ្នា​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ពហុ​ភាសា​​ក្នុង​​​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​។ ​​​យើង​ទាំង​អស់​គ្នា​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការ​ប្រើ​ប្រាស់​ឧបករណ៍ ​​អ៊ីនធើរណិត និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាបណ្ដាញ​សង្គម​ឲ្យ​បាន​គ្រប់​ទី​កន្លែង"។

    “​សេរី​ភាព​ក្នុង​ការ​សំដែង​មតិ សេរីភាព​ក្នុង​ការទទួល​ព័ត៌មាន និង​សេរីភាព​ក្នុង​ការ​បង្កើត​​សមាគម មិន​មែន​ជា​គោល​ការណ៍​​ដែល​មាន​តែ​ទ្រឹស្ដី​​នោះ​ទេ សេរីភាព​ទាំង​នោះ​ជា​ សិទ្ធិជា​មូលដ្ឋាន​​ដែល​រដ្ឋ ឬ​ប្រទេស ឬ​រដ្ឋាភិបាលនៅ​ទូ​ទាំង​ពិភពលោក​ ​មាន​កាតព្វកិច្ច​ត្រូវ​តែ​បំពេញ។ ទាំង​អស់​នេះ​ជា​កត្តា​យ៉ាង​សំខាន់​​ដែល​ត្រូវ​​ធ្វើ​ឲ្យ​​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​តាម​អ៊ីនធើ​រណិតមាន​អំណាចបំផុត​ក្នុង​ការ​ប្រែ​ក្លាយ​​ជីវភាព និង​សង្គម​ ដើម្បី​បុព្វ​ហេតុ​ល្អៗ"។
    អត្ថបទ​​​នៃ​​​មណ្ឌល​ព័ត៌មាន​​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​បន្ត​ទៀត​ថា៖ កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ ដែល​​បាន​រៀប​ចំ​​ឡើង​​ដោយ​ វិទ្យា​ស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​អភិវឌ្ឍន៍​ការ​ផ្សាយ​ព័ត៌មាន​នេះ ជា​វេទិកាមួយ​ដែល​ផ្ដល់​ឱកាស​ដល់​ភ្នាក់​ងារ​​សារព័ត៌មាន​នានា នៅ​ក្នុង​តំបន់​ចែក​រំលែក​បទ​ពិសោធន៍​ និង​គំនិត​របស់​ខ្លួន ​ការ​ផ្សាយព័ត៌មាន​តាម​វិទ្យុ​ ​ទូរទស្សន៍ និង​​បច្ចេកវិទ្យា

    សេចក្ដី​ថ្លៃងការណ៍​របស់​លោក បាន គីមូន ជាការ​រំលឹក​ឡើង​វិញ​នូវ​យោបល់​ដែល​​​លោកបាន​លើក​ឡើង​កាល​ពី​ខែមុន​ នៅ​ឯ ទិវា​​សង្គម​ព័ត៌មាន​និង​ទូរគមនាគមន៍ពិភពលោក ដែល​នៅ​ពេល​នោះ​លោក​បាន​ជំរុញ​ឲ្យ អ្នក​បង្កើត​គោល​នយោបាយ​គ្រប់​រូប​ខិត​ខំ​​ប្រឹង​ប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ធានា​ឲ្យ​បាន​ថា បណ្ដា​សហគមន៍​នៅ​តាម​តំបន់​ជន​បទ ​អាច​មាន​លទ្ធភាព​​ប្រើ​ប្រាស់​ជា​​​ប្រយោជន៍​​នូវ​បច្ចេកវិទ្យា​​ចុង​ក្រោយ​បំផុតនេះ​ និង​មិន​ឲ្យ​សហគមន៍​ទាំង​នោះ​​ធ្លាក់​ខ្លួន​ជា​ជន​រង​គ្រោះ​ដោយសារ​​គម្លាត​​បច្ចេកវិទ្យា​អេឡិច​ត្រូនិក​ឡើយ។

    លោក​ បាន​ គី​មូន មាន​ប្រសាសន៍​ថា៖ "​នៅ​ពេល​ដែល​យើង​បាន​បំពេញ​គម្លាត​ប្រព័ន្ធ​បច្ចេក​វិទ្យា​អេឡិច​ត្រូនិក ពេល​នោះ​យើង​ធ្វើ​ឲ្យ​គម្លាត​​ដែល​ញែកភាព​ខុស​គ្នារវាង​អ្នក​ដែល​អាច និង​អ្នក​ដែល​មិនអាច​មាន​លទ្ធភាព​​ប្រើ​ប្រាស់​ព័ត៌មាន និង​ចំណេះ​ដឹង ដែល​ជា​​​មធ្យោបាយ​ពង្រីកឱកាសនានា​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​កាន់​តែ​ល្អ​ប្រសើរ"។

    នេះ​ជា​ឯកសារ​បក​ប្រែ​ក្រៅ​ផ្លូវការ។ សូម​អាន​អត្ថ​បទ​ដើម​ជា​ភាសា​អង់គ្លេស ទីនេះ 

    តើ​ "ICTs"​ ជា​អ្វី?

    និយម​ន័យ​និង​វិសាល​ភាព​៖ 

    និយាយ​ឲ្យ​ខ្លី​ទៅ ICTs គឺ​ជា​ឧបករណ៍​គ្រប់​គ្រង​ព័ត៌មាន, ឧទាហរណ៍ ព័ត៌មាន​អំពី​ទំនិញ​ផ្សេងៗ​, កម្មវិធី និង​សេវាកម្ម​នានា​ដែល​គេ​​ប្រើ​ប្រាស់​ដើម្បី ផលិត រក្សា កែច្នៃ ចែក​ចាយ និង​ផ្លាស់​ប្ដូរ​ព័ត៌មាន។

    ICTs អាច​ជា បច្ចេក​វិទ្យា​ជំនាន់​ចាស់ ដូច​ជា វិទ្យុ ទូរទស្សន៍ និង​ទូរស័ព្ទ​ជា​ដើម និង​បច្ចេក​វិទ្យា​ជំនាន់​ថ្មី ដូចជា កុំ​ព្យូទ័រ ផ្កាយ​រណប និង​បច្ចេកវិទ្យា​មិន​ប្រើ​ខ្សែ និង​អ៊ីន​ធើរណិត។


    បច្ចុប្បន្ន​ ឧបករណ៍​ខុស​ៗ​គ្នា​ទាំង​នេះគឺ​ទាំង​បច្ចេក​វិទ្យា​ចាស់​ និងបច្ចេក​វិទ្យា​​ថ្មី ​អាច​ដំណើរការ​ជាមួយ​គ្នា​បាន និង​បញ្ចូល​គ្នា​​ដើម្បី​បង្កើតបាន​ជា​ ​បណ្ដាញ​ទូទាំង​ពិភព​លោក ដូចជា ហេដ្ឋារចនា​សម្ព័ន្ធ​យ៉ាង​ធំ​ទូលាយ​នៃ​សេវាកម្ម​ទូរស័ព្ទ​​​ភ្ជាប់​អន្តរ​ប្រទេស គ្រឿង​បន្លាស់​កុំ​ព្យូទ័រ​ដែល​មាន​ស្តង់​ដារ ប្រព័ន្ធ​អ៊ីន​ធើរ​ណិត វិទ្យូ ទូរទស្សន៍ ដែល​មនុស្ស​នៅ​គ្រប​ទី​កន្លែង​នៃ​ពិភព​លោក​អាច​ទទួល​និង​ប្រើ​ប្រាស់​​បាន​។

    Thursday, May 19, 2011

    Information Technology for You (IT4U)

    ថ្ងៃ​នេះ ICTs & Technologies សូម​ចែក​រំលែក​នូវបណ្ដាញ​អ៊ីនធើរណិត​​មួយ​ដែល​ខ្ញុំ​យល់​ថា កំពុង​រក្សា អភិវឌ្ឍ និង​ជំរុញ​អក្សរ​សាស្ត្រ​ខ្មែរ ក៏​ដូចជា​វិស័យ​ព័ត៌មាន​វិទ្យា​​កុំ​ព្យូទ័រ និង​​កម្មវិធី​នានា​ជា​ភាសា​ខ្មែរ​​ដែរ។ ខ្លឹមសារ​ទាំង​ស្រុង​នៃ​គេហទំព័រ​នេះ​ មាន​ដូចខាង​ក្រោម៖

    ខ្ញុំ​ជា​កូន​ខ្មែរ ខ្ញុំ​និយាយ​ភាសា​ខ្មែរ ខ្ញុំ​សរសេរ​ភាសា​ខ្មែរ ក៏​ព្រោះ​តែ​ខ្ញុំ​ស្រលាញ់​ខ្មែរ

    គោល​បំណង​ធំៗ​នៅ​ទីនេះ

    • ជួយ​បង្កើន​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ នៅ​ក្នុង​វិស័យ​បច្ចេកព័ត៌មានវិទ្យា (IT)
    • ផ្ដល់​បទពិសោធន៍, ជំនាញ, និង​ជួប​ជាមួយ​អ្នក​អភិវឌ្ឍ កម្មវិធី និង គេហទំព័រ​នានា
    • ផ្ដល់​ព័ត៌មាន​ផ្សេងៗ​អំពី​វិស័យ បច្ចេកព័ត៌មានវិទ្យា
    • អាច​ស្នើ​សុំ​នូវ​អត្ថបទ​មេរៀន​ណា​មួយ (ពួក​យើង​នឹង​ខំ​ជួយ​រក​ជូន​លោក​អ្នក)
    • ធ្វើ​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ បង​ប្អូន ជន​ជាតិ​ខ្មែរ​នានា ដែល​មាន​ជំនាញ​ផ្នែក​កុំព្យូទ័រ។
    នៅ​ទីនេះ កន្លែង​នេះ តំបន់​បណ្ដាញ​នេះ គឺ​បង្កើត​ឡើង​ដើម្បី​ប្រជាជន​ខ្មែរ ដើម្បី​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​កុំព្យូទ័រ​នៅ​ក្នុង​ប្រទេស​ខ្មែរ ហើយ​អ្វី​ដែល​ផ្ដោត​ធំ​បំផុត​នៅ​ទីនេះ គឺ​ភាសា​ខ្មែរ។ តើ​មាន​ន័យ​ដូច​ម្ដេច?

    Tuesday, May 10, 2011

    ក្រុម​ហ៊ុន​ម៉ៃ​ក្រូសូហ្វ​បញ្ជាក់​អះអាង​ថាទិញ​យក​ Skype

    ប្រភព៖ BBC News

    Skype had previously planned a share flotation
    ក្រុម​ហ៊ុន​ម៉ៃ​ក្រូ​សូហ្វ​បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​បាន​យល់​ព្រម​ទិញ​Skype ដែល​ជាសេវា​ទូរស័ព្ទ​​តាម​ប្រព័ន្ធ​អ៊ីនធើរណិត​នោះ​ហើយ។

    ក្រុម​ម៉ៃ​ក្រូសូហ្វ​នឹង​ចំណាយ​ទឹក​ប្រាក់​៨,៥​កោដិ​ដុល្លារក្នុងការទិញយក​ Skype ​ដែលជា​ចំណាយ​​ធំជាង​គេ។​​ អាន​បន្ថែម​ សូម​ចុច​ទី​នេះ។