យោងតាមអត្ថបទពីមណ្ឌលព័ត៌មានរបស់អង្គការសហប្រជាជាតិ ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១១កន្លងនេះទៅបានឲ្យដឹងថា៖
លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ មានប្រសាសន៍ថា ចាប់ពីការតភ្ជាប់បណ្ដាញអ៊ីនធើរណិតទៅតាមសាលារៀននៅភូមិ រហូតដល់ការប្រើប្រាស់មណ្ឌលសុខភាពតាមប្រព័ន្ធអ៊ីនធើរណិតនៅតាមមណ្ឌលសុខភាពនៅតំបន់ជនបទ និងការផ្ដល់ព័ត៌មានអំពីអាកាសធាតុយ៉ាងច្បាស់លាស់ទៅកសិករ គឺមានតែបច្ចេកវិទ្យា ព័ត៌មាន គមនាគមន៍នេះហើយ ដែលអាចនាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ នៅទូទាំងពិភពលោក។
នៅក្នុងសារមួយ ដែលលោកបានថ្លែងនៅក្នុង ទិវាសង្គមព័ត៌មាននិងទូរគមនាគមន៍ពិភពលោក លោក បាន គីមូនបានជំរុញ អ្នកបង្កើតគោលនយោបាយទាំងអស់នៅក្នុងពិភពលោក ឲ្យខិតខំប្រឺងប្រែងបន្ថែមទៀត ដើម្បីធានាឲ្យបានថា បណ្ដាសហគមន៍នៅតាមតំបន់ជនបទ អាចមានលទ្ធភាពប្រើប្រាស់ជាប្រយោជន៍នូវបច្ចេកវិទ្យាថ្មីបំផុតនេះ និងមិនឲ្យសហគមន៍ទាំងនោះធ្លាក់ខ្លួនជាជនរងគ្រោះដោយសារបច្ចេកវិទ្យាអេឡិចត្រូនិក ដែលអាចធ្វើឲ្យមានគម្លាតពីគ្នារវាងអ្នកមាននិងអ្នកក្រទេ។
លោក បាន គីមូន មានប្រសាសន៍ថា៖ "នៅពេលដែលយើងបានបំពេញគម្លាតប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិក ពេលនោះយើងធ្វើឲ្យគម្លាតដែលញែកភាពខុសគ្នារវាងអ្នកដែលអាចនិងអ្នកដែលមិនអាចមានលទ្ធភាពប្រើប្រាស់ព័ត៌មាន និងចំណេះដឹង ដែលជាមធ្យោបាយពង្រីកឱកាសនានាដើម្បីធ្វើឲ្យជីវភាពរស់នៅមានភាពកាន់តែល្អប្រសើរ"។
ដោយនិយាយសំដៅដល់គោលដៅសង្គមកិច្ច និងសេដ្ឋកិច្ចដែលអ្នកដឹកនាំធំៗនៅក្នុងពិភពលោកបានសន្យាព្យាយាមសម្រេចនៅត្រឹមឆ្នាំ២០១៥នោះ លោកបាន គីមូន មានប្រសាសន៍បន្ថែមទៀតថា "ការប្រើប្រាស់កាន់តែច្រើន មានន័យថា យើងសម្រេចគោលដៅសហសវត្សរ៍កាន់តែឆាប់។
“នេះមានន័យថា មានប្រជាជនក្រីក្រ និងអត់ឃ្លាតកាន់តែតិច ព្រមទាំងមាននិរន្តរភាពផ្នែកបរិស្ថានកាន់តែច្រើន ព្រមទាំងប្រែក្លាយទៅជាមានសមភាព និងអំណាច (សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ) សម្រាប់ស្ត្រី និងប្រជាជនទន់ខ្សោយកាន់តែធំធេង"។
ប្រធានបទនៃ ទិវាសង្គមព័ត៌មាននិងទូរគមនាគមន៍ពិភពលោកសម្រាប់ឆ្នាំនេះគឺ "ជីវភាពរបស់ប្រជាជននៅតាមតំបន់ជនបទកាន់តែប្រសើរដោយប្រើប្រាស់ ICTs”។ ចំណែកឯលោក បាន គីមូន បានកត់សម្គាល់នៅក្នុងសាររបស់លោកថា ជីវិតរបស់ប្រជាជនក្រីក្រនៅតាមតំបន់ជនបទដែលមានចំនួនប៉ាន់ស្មាន ១,៤ ពាន់លាននាក់នៅទូទាំងពិភពលោកអាចត្រូវបានផ្លាស់ប្ដូរជីវភាពដោយ បច្ចេកវិទ្យា ព័ត៌មាន គមនាគមន៍។
លោកមានប្រសាសន៍ថា ទូរគមនាគមន៍ដែលតភ្ជាប់អ៊ីនធើរណិតល្បឿនលឿន (broadband telecommunication) អាចមានលទ្ធភាពបញ្ជូនព័ត៌មានសំខាន់ៗទៅដល់តំបន់ដាច់ស្រយាលនៅជនបទ, អាចមានលទ្ធភាពសម្របសម្រួលពាណិជ្ជកម្ម, អាចបើកឲ្យប្រើប្រាស់សេវាកម្មថែទាំសុខភាពនិងអប់រំ និងអាចផ្ដល់ឱកាសដល់ប្រជាជនដែលមានវប្បធម៌ និងសាវតាផ្សេងៗអាចជួបជុំគ្នានិងធ្វើការជាមួយគ្នាបាន។
ទន្ទឹមគ្នានេះដែរ លោក Tarja Halonen ប្រធានាធិបតីប្រទេសហ្វាំងឡង់, លោក Sam Pitroda អ្នករកឃើញបច្ចេកវិទ្យាទូរគមនាគមន៍ឥណ្ឌា, និង Kristin Peterson សហស្ថាបនិក និងជាប្រធានប្រតិបត្តិរបស់ Inveneo ដែលជាសហគ្រាស ICTs មិនស្វែងរកប្រាក់ចំណេញ សុទ្ធតែទទួលបានរង្វាន់ជាកិត្តិយស នៅថ្ងៃនេះសម្រាប់សង្គមព័ត៌មាននិងទូរគមនាគមន៍ពិភពលោក នៅក្នុងឆ្នាំនេះ។
Hamdoun Toure បានកោតសរសើរដល់អ្នកទទួលបានរង្វាន់កិត្តិយសទាំងអស់ដែលបានចំណាយកម្លាំងកាយចិត្តក្នុងការជំរុញ និងលើកកម្ពស់ ICTs ឲ្យទៅជាមធ្យោបាយក្នុងការធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ ជាពិសេសជីវភាពរបស់ប្រជាជនក្រីក្រនៅតាមសហគមន៍តំបន់ដាច់ស្រយាល។
Post and share information on latest technology and others.
Friday, May 27, 2011
តើ "ICTs" អាចធ្វើអ្វីខ្លះ?
ICTs អាចមានប្រយោជន៍ច្រើនយ៉ាងដូចបានរៀបរាប់ខាងក្រោមនេះ៖
សូមមេត្តាជួយបំពេញចំណុចខ្វះខាត ទាក់ទាងនឹងការរៀបរាប់ខាងលើនេះផង។ ខ្ញុំសូមស្វាគមន៍ សំណួរពីមិត្តអ្នកអាន។ សូមអរគុណ, សុខា
- ភ្ជាប់ទំនាក់ទំនងការងារក្នុងការដំណើរការធ្វើផែនការដែលមានលក្ខណៈស្មុគស្មាញ (Linkages for complex planning processes)
- សម្របសម្រួលការងារក្នុងអង្គភាពដែលមានផ្នែក ឬវិស័យផ្សេងៗគ្នា (Coordination across sectors)
- ធ្វើឲ្យងាយស្រួលក្នុងការចែករំលែកព័ត៌មានកាន់តែច្រើន (Enable increased information sharing)
- ផ្ដល់សេវាកម្មដល់មូលដ្ឋាន និងតាមដានសេវាកម្មនានា (Outreach and monitoring of services)
- បង្កើនលទ្ធភាពទទួលការអប់រំ (Scaling up access to education)
- ភ្ជាប់សហគមន៍នានាទៅក្នុងទីផ្សារ (Linking communities to markets)
- បង្កើតប្រព័ន្ធប្រកាសអាសន្នគ្រោះមហន្តរាយ (Creating disaster warning system)
- ចាំបាច់ត្រូវប្ដូរពី "ចំណេះធ្វើ" ទៅ "របៀបធ្វើ" (Need to move from "know how" to "do how"
- យល់អំពីបរិបទ និងលក្ខខណ្ឌនៃការប្រើ ICTs (Understand context and conditions of use of ICTs)
សូមមេត្តាជួយបំពេញចំណុចខ្វះខាត ទាក់ទាងនឹងការរៀបរាប់ខាងលើនេះផង។ ខ្ញុំសូមស្វាគមន៍ សំណួរពីមិត្តអ្នកអាន។ សូមអរគុណ, សុខា
Thursday, May 26, 2011
អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ីជួយបំពេញគម្លាតបច្ចេកវិទ្យាអេឡិចត្រូនិក
តាមអត្ថបទពីមណ្ឌលព័ត៌មានរបស់អង្គការសហប្រជាជាតិ ដែលបានចុះផ្សាយកាលពីថ្ងៃទី២៤ខែឧសភាឆ្នាំ២០១១នេះ បានឲ្យដឹងថា៖ លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវ នៅថ្ងៃនេះ ទៅគណៈប្រតិភូដែលបានចូលរួមសន្និសីទកំពូលអំពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីឲ្យចូលរួមជួយបំពេញគម្លាតបច្ចេកវិទ្យាអេឡិចត្រូនិក ដែលធ្វើឲ្យអ្នកមាននិងអ្នកក្រ ដែលអាស្រ័យលើការប្រើប្រាស់ទូរគមនាគមន៍នាសម័យទំនើបនេះនៅឆ្ងាយពីគ្នា។
លោក បាន គីមូន មានប្រសាសន៍នៅក្នុងសារជាវិឌីអូ ទៅកាន់គណៈប្រតិភូចំនួន៦០០នាក់ ដែលបានចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថា៖ "យើងគប្បីត្រូវចាប់ផ្ដើមធ្វើការរួមគ្នាដើម្បីបំពេញគម្លាតបច្ចេកវិទ្យាអេឡិចត្រូនិក ដើម្បីឲ្យប្រជាជនទាំងអស់នៅទូទាំងពិភពលោកបានទទួលផលប្រយោជន៍ពីបច្ចេកវិទ្យានេះ"។
លោកមានប្រសាសន៍បន្ថែមទៀតថា "យើងទាំងអស់គ្នាគប្បីត្រូវរួមគ្នាលើកកម្ពស់ការប្រើប្រាស់ពហុភាសាក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ យើងទាំងអស់គ្នាត្រូវធានាឲ្យបាននូវការប្រើប្រាស់ឧបករណ៍ អ៊ីនធើរណិត និងប្រព័ន្ធផ្សព្វផ្សាយជាបណ្ដាញសង្គមឲ្យបានគ្រប់ទីកន្លែង"។
“សេរីភាពក្នុងការសំដែងមតិ សេរីភាពក្នុងការទទួលព័ត៌មាន និងសេរីភាពក្នុងការបង្កើតសមាគម មិនមែនជាគោលការណ៍ដែលមានតែទ្រឹស្ដីនោះទេ សេរីភាពទាំងនោះជា សិទ្ធិជាមូលដ្ឋានដែលរដ្ឋ ឬប្រទេស ឬរដ្ឋាភិបាលនៅទូទាំងពិភពលោក មានកាតព្វកិច្ចត្រូវតែបំពេញ។ ទាំងអស់នេះជាកត្តាយ៉ាងសំខាន់ដែលត្រូវធ្វើឲ្យការផ្សព្វផ្សាយព័ត៌មានតាមអ៊ីនធើរណិតមានអំណាចបំផុតក្នុងការប្រែក្លាយជីវភាព និងសង្គម ដើម្បីបុព្វហេតុល្អៗ"។
អត្ថបទនៃមណ្ឌលព័ត៌មានរបស់អង្គការសហប្រជាជាតិបានបន្តទៀតថា៖ កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ការផ្សាយព័ត៌មាននេះ ជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភ្នាក់ងារសារព័ត៌មាននានា នៅក្នុងតំបន់ចែករំលែកបទពិសោធន៍ និងគំនិតរបស់ខ្លួន ការផ្សាយព័ត៌មានតាមវិទ្យុ ទូរទស្សន៍ និងបច្ចេកវិទ្យា។
សេចក្ដីថ្លៃងការណ៍របស់លោក បាន គីមូន ជាការរំលឹកឡើងវិញនូវយោបល់ដែលលោកបានលើកឡើងកាលពីខែមុន នៅឯ ទិវាសង្គមព័ត៌មាននិងទូរគមនាគមន៍ពិភពលោក ដែលនៅពេលនោះលោកបានជំរុញឲ្យ អ្នកបង្កើតគោលនយោបាយគ្រប់រូបខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធានាឲ្យបានថា បណ្ដាសហគមន៍នៅតាមតំបន់ជនបទ អាចមានលទ្ធភាពប្រើប្រាស់ជាប្រយោជន៍នូវបច្ចេកវិទ្យាចុងក្រោយបំផុតនេះ និងមិនឲ្យសហគមន៍ទាំងនោះធ្លាក់ខ្លួនជាជនរងគ្រោះដោយសារគម្លាតបច្ចេកវិទ្យាអេឡិចត្រូនិកឡើយ។
លោក បាន គីមូន មានប្រសាសន៍ថា៖ "នៅពេលដែលយើងបានបំពេញគម្លាតប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិក ពេលនោះយើងធ្វើឲ្យគម្លាតដែលញែកភាពខុសគ្នារវាងអ្នកដែលអាច និងអ្នកដែលមិនអាចមានលទ្ធភាពប្រើប្រាស់ព័ត៌មាន និងចំណេះដឹង ដែលជាមធ្យោបាយពង្រីកឱកាសនានាដើម្បីធ្វើឲ្យជីវភាពរស់នៅកាន់តែល្អប្រសើរ"។
នេះជាឯកសារបកប្រែក្រៅផ្លូវការ។ សូមអានអត្ថបទដើមជាភាសាអង់គ្លេស ទីនេះ។
តើ "ICTs" ជាអ្វី?
និយមន័យនិងវិសាលភាព៖
និយាយឲ្យខ្លីទៅ ICTs គឺជាឧបករណ៍គ្រប់គ្រងព័ត៌មាន, ឧទាហរណ៍ ព័ត៌មានអំពីទំនិញផ្សេងៗ, កម្មវិធី និងសេវាកម្មនានាដែលគេប្រើប្រាស់ដើម្បី ផលិត រក្សា កែច្នៃ ចែកចាយ និងផ្លាស់ប្ដូរព័ត៌មាន។
ICTs អាចជា បច្ចេកវិទ្យាជំនាន់ចាស់ ដូចជា វិទ្យុ ទូរទស្សន៍ និងទូរស័ព្ទជាដើម និងបច្ចេកវិទ្យាជំនាន់ថ្មី ដូចជា កុំព្យូទ័រ ផ្កាយរណប និងបច្ចេកវិទ្យាមិនប្រើខ្សែ និងអ៊ីនធើរណិត។
បច្ចុប្បន្ន ឧបករណ៍ខុសៗគ្នាទាំងនេះគឺទាំងបច្ចេកវិទ្យាចាស់ និងបច្ចេកវិទ្យាថ្មី អាចដំណើរការជាមួយគ្នាបាន និងបញ្ចូលគ្នាដើម្បីបង្កើតបានជា បណ្ដាញទូទាំងពិភពលោក ដូចជា ហេដ្ឋារចនាសម្ព័ន្ធយ៉ាងធំទូលាយនៃសេវាកម្មទូរស័ព្ទភ្ជាប់អន្តរប្រទេស គ្រឿងបន្លាស់កុំព្យូទ័រដែលមានស្តង់ដារ ប្រព័ន្ធអ៊ីនធើរណិត វិទ្យូ ទូរទស្សន៍ ដែលមនុស្សនៅគ្របទីកន្លែងនៃពិភពលោកអាចទទួលនិងប្រើប្រាស់បាន។
និយាយឲ្យខ្លីទៅ ICTs គឺជាឧបករណ៍គ្រប់គ្រងព័ត៌មាន, ឧទាហរណ៍ ព័ត៌មានអំពីទំនិញផ្សេងៗ, កម្មវិធី និងសេវាកម្មនានាដែលគេប្រើប្រាស់ដើម្បី ផលិត រក្សា កែច្នៃ ចែកចាយ និងផ្លាស់ប្ដូរព័ត៌មាន។
ICTs អាចជា បច្ចេកវិទ្យាជំនាន់ចាស់ ដូចជា វិទ្យុ ទូរទស្សន៍ និងទូរស័ព្ទជាដើម និងបច្ចេកវិទ្យាជំនាន់ថ្មី ដូចជា កុំព្យូទ័រ ផ្កាយរណប និងបច្ចេកវិទ្យាមិនប្រើខ្សែ និងអ៊ីនធើរណិត។
បច្ចុប្បន្ន ឧបករណ៍ខុសៗគ្នាទាំងនេះគឺទាំងបច្ចេកវិទ្យាចាស់ និងបច្ចេកវិទ្យាថ្មី អាចដំណើរការជាមួយគ្នាបាន និងបញ្ចូលគ្នាដើម្បីបង្កើតបានជា បណ្ដាញទូទាំងពិភពលោក ដូចជា ហេដ្ឋារចនាសម្ព័ន្ធយ៉ាងធំទូលាយនៃសេវាកម្មទូរស័ព្ទភ្ជាប់អន្តរប្រទេស គ្រឿងបន្លាស់កុំព្យូទ័រដែលមានស្តង់ដារ ប្រព័ន្ធអ៊ីនធើរណិត វិទ្យូ ទូរទស្សន៍ ដែលមនុស្សនៅគ្របទីកន្លែងនៃពិភពលោកអាចទទួលនិងប្រើប្រាស់បាន។
Thursday, May 19, 2011
Information Technology for You (IT4U)
ថ្ងៃនេះ ICTs & Technologies សូមចែករំលែកនូវបណ្ដាញអ៊ីនធើរណិតមួយដែលខ្ញុំយល់ថា កំពុងរក្សា អភិវឌ្ឍ និងជំរុញអក្សរសាស្ត្រខ្មែរ ក៏ដូចជាវិស័យព័ត៌មានវិទ្យាកុំព្យូទ័រ និងកម្មវិធីនានាជាភាសាខ្មែរដែរ។ ខ្លឹមសារទាំងស្រុងនៃគេហទំព័រនេះ មានដូចខាងក្រោម៖
គោលបំណងធំៗនៅទីនេះ៖
ខ្ញុំជាកូនខ្មែរ ខ្ញុំនិយាយភាសាខ្មែរ ខ្ញុំសរសេរភាសាខ្មែរ ក៏ព្រោះតែខ្ញុំស្រលាញ់ខ្មែរ
គោលបំណងធំៗនៅទីនេះ៖
- ជួយបង្កើនការប្រើប្រាស់ភាសាខ្មែរ នៅក្នុងវិស័យបច្ចេកព័ត៌មានវិទ្យា (IT)
- ផ្ដល់បទពិសោធន៍, ជំនាញ, និងជួបជាមួយអ្នកអភិវឌ្ឍ កម្មវិធី និង គេហទំព័រនានា
- ផ្ដល់ព័ត៌មានផ្សេងៗអំពីវិស័យ បច្ចេកព័ត៌មានវិទ្យា
- អាចស្នើសុំនូវអត្ថបទមេរៀនណាមួយ (ពួកយើងនឹងខំជួយរកជូនលោកអ្នក)
- ធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយ បងប្អូន ជនជាតិខ្មែរនានា ដែលមានជំនាញផ្នែកកុំព្យូទ័រ។
នៅទីនេះ កន្លែងនេះ តំបន់បណ្ដាញនេះ គឺបង្កើតឡើងដើម្បីប្រជាជនខ្មែរ ដើម្បីអភិវឌ្ឍវិស័យបច្ចេកវិទ្យាកុំព្យូទ័រនៅក្នុងប្រទេសខ្មែរ ហើយអ្វីដែលផ្ដោតធំបំផុតនៅទីនេះ គឺភាសាខ្មែរ។ តើមានន័យដូចម្ដេច?
អានបន្ត ...
Tuesday, May 10, 2011
ក្រុមហ៊ុនម៉ៃក្រូសូហ្វបញ្ជាក់អះអាងថាទិញយក Skype
ប្រភព៖ BBC News
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានបញ្ជាក់ថា ក្រុមហ៊ុនបានយល់ព្រមទិញSkype ដែលជាសេវាទូរស័ព្ទតាមប្រព័ន្ធអ៊ីនធើរណិតនោះហើយ។
ក្រុមម៉ៃក្រូសូហ្វនឹងចំណាយទឹកប្រាក់៨,៥កោដិដុល្លារក្នុងការទិញយក Skype ដែលជាចំណាយធំជាងគេ។ អានបន្ថែម សូមចុចទីនេះ។
Skype had previously planned a share flotation |
ក្រុមម៉ៃក្រូសូហ្វនឹងចំណាយទឹកប្រាក់៨,៥កោដិដុល្លារក្នុងការទិញយក Skype ដែលជាចំណាយធំជាងគេ។ អានបន្ថែម សូមចុចទីនេះ។
Subscribe to:
Posts (Atom)