Saturday, August 13, 2011

What is Skype? តើ​ Skype ជា​អ្វី?​

Skype គឺ​ជា​កម្មវិធីមួយ​ដែល​បង្ក​ភាព​ងាយ​ស្រួលដល់​​មនុស្ស​នៅ​​ទូទាំង​ពិភព​លោកឲ្យ​​អាច​សន្ទនាគ្នាពី​ចម្ងាយ​បាន​។ មនុស្ស និង​អ្នក​រក​ស៊ី​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពកំពុង​​​ប្រើ Skype ដើម្បីហៅ​គ្នា ឬ​ទូរស័ព្ទទំនាក់​ទំនង​គ្នា​ជា សំឡេង (voice calls) និង វីឌីអូ (video calls) (មើល​គ្នាឃើញ​ពេល​និយាយ), ផ្ញើសារភ្លាមៗ​ (instant messaging) ទៅ​វិញ​ទៅ​មក និង​ផ្ញើ​ឯកសារ ឬ​ចែក​រំលែកឯកសារគ្នា ជាមួយ​អ្នក​ដែល​កំពុង​ប្រើគណនី​ Skype ដូចគ្នា។ អ្នក​​អាច​ជ្រើស​រើសឧបករណ៍​​ប្រើជា​មួយ​​ Skype​ បាន​តាម​ចិត្ត​ដែល​អ្នក​គិតថា ល្អ​បំផុត​សម្រាប់​អ្នក ដូច​ជា​ ប្រើ​​ទូរស័ព្ទ​ចល័ត, កុំព្យូទ័រ ឬ​ទូរទស្សន៍​ដែល​មាន​កម្មវិធី Skype ជាដើម។

អ្នក​អាច​ទាញ​យក​ (download) កម្មវិធី​ Skype បាន​​ដោយ​មិន​បាច់​បង់​ប្រាក់ទេ។ វាជា​កម្មវិធី​មួយ​ស្រួល​ប្រើ​ណាស់។

ប្រសិនបើ​អ្នក​បង់​ប្រាក់​តែ​បន្តិចបន្តួច ពេលនោះ​អ្នក​អាច​ប្រើប្រាស់​មុខ​ងារ​របស់​វា បាន​កាន់​តែ​ច្រើន ដូចជា៖ អ្នកអាច​​ហៅ​ទៅ​ទូរស័ព្ទ, អាច​ភ្ជាប់​ជា​មួយ Wi-Fi អាច​ប្រើ​ SMS (សារ​ជាអក្សរ) ព្រម​ទាំង​អាច​ហៅ​គ្នា ឬ​សន្ទនាគ្នា​ជា​ក្រុម​ដោយមើលគ្នា​ឃើញ (ដូចជា​​ធ្វើ​សន្និសីទ)។ អ្នក​អាច​ បង់​ប្រាក់​តាម​ការ​ប្រើ​ប្រាស់​ជាក់​ស្ដែង ឬ​អាច​ជាវ​​ប្រើ​ប្រាស់​ប្រចាំ​ក៏​បាន មានន័យ​ថា អ្នក​អាច​ជ្រើស​យក​មួយ​ណា​ក៏បាន ឲ្យ​តែ​ល្អ​សម្រាប់​អ្នក។

ជាពិសេស​ទៅ​ទៀត នៅ​ក្នុង​ពិភព​អ្នក​រកស៊ី ការ​ប្រើ​ប្រាស់​​ Skype មាន​ន័យ​ថា អ្នក​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទំនាក់​ទំនង​ រវាង​​បុគ្គលិក ដៃ​គូ និង​អតិថិជន ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​​​​​អ្វី​មួយ​សម្រេច​ជោគ​ជ័យ។

សូម​ចាប់​ផ្ដើម​សាក​ប្រើ​ Skype ពី​ថ្ងៃ​នេះទៅ​ និង​​​ចាប់​ផ្ដើម​បន្ថែម ឬ​បញ្ចូល​មិត្ត​ភ័ក្ដិ សមាជិក​ក្រុម​គ្រួសារ និង​អ្នក​ធ្វើ​ការជា​មួយ​អ្នក ទៅ​ក្នុង​គណនី​ Skype របស់​អ្នក។ ការរក​ ​មិត្តភ័ក្ដិ សមាជិកក្រុម​គ្រួសារ និង​អ្នក​ធ្វើ​ការ​ជាមួយ​អ្នក មិន​ពិបាក​​ទេ ព្រោះ​ថា មនុស្ស​រាប់រយ​​លាន​នាក់​​បាន​និង​កំពុង​ប្រើ​ប្រាស់​ Skype ដើម្បី​ធ្វើ​អ្វីៗ​គ្រប់​យ៉ាងរួម​គ្នា​ ​រួច​ទៅ​ហើយ​។ 

No comments:

Post a Comment